khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញ​ចូលរួមចុះជួបសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ
     
    ចែករំលែក ៖

    កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមសហការជាមួយសាខាកាកបាតក្រហមសាខា អមតខណ្ឌទួលគោក រាជធានីភ្នំពេញ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ ចុះជួបផ្ទាល់ប្រជាពលរដ្ឋចំនួន៥០គ្រួសារដែលជាជន ចាស់ជរា ពិការ មានជំងឺ ក្មួយសេនាជនគ្រោះថ្នាក់ចរាចរ កងប្រជាកាពារជួបការលំបាក បានជួយឧបត្ថម្ភអង្ករ ១,០០០គីឡូក្រាម មីជាតិ៥០កេស កន្សែងពោះគោ៥០កន្សែង និងថវិកា សរុប៣លានរៀល។
    ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានប្រគល់ប័ណ្ណជូនគ្រួសារងាយរងហានិភ័យ ចំនួន៧គ្រួសារ ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក